ព័ត៌មានជាតិ

ចាក់សម្លាប់ឪពុកបាន២ថ្ងៃ កម្មពារ ត្រូវប៉ូលិសចាប់ខ្លួនបាន!

ក្រចេះ: ជនល្មើស ដែលបានធ្វើសកម្មភាព ចាក់សម្លាប់ឪពុករបស់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ កាលពី២ថ្ងៃមុន ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

គួររំលឹកថា ហេតុការណ៍នេះកើតឡើងនៅម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះ គឿន ផារី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក្រសាំង បានផឹកស្រាស្រវឹងហើយបានមកដល់ផ្ទះរករឿងប្អូនថ្លៃស្រីឈ្មោះ ព្រាប ស្រីមុំ អាយុ២២ឆ្នាំ ហើយបានយកជំពាមកៅស៊ូបាញ់មកលើប្អូនថ្លៃតែមិនត្រូវ។ ពេលនោះជនរងគ្រោះជាឪពុកឈ្មោះ រិន គឿន ភេទប្រុស ៥៩ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ បានឮកូនៗឈ្លោះគ្នាក៏ចេញមកមើលហើយដេញតាមជនសង្ស័យ ដល់លើផ្លូវលំ និងបានចាប់បោចពិលកូម ពីលើក្បាលជនសង្ស័យ បោកចោលទៅលើផ្លូវពេលនោះជនសង្ស័យ ក៏យកកូនកាំបិតចាក់ទៅលើឪពុក ចំភ្លៅជើងខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានប្រពន្ធនិងកូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួល តែអកុសល្យក៏បានដាច់ខ្យល់ស្លាប់តែម្តង៕

មតិយោបល់