ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកបង្គោលស្លាកចរាចរណ៍ ស្លាប់មួយរំពេច!

​បាត់ដំបង: នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូពីលិចទៅកើត ដល់ចំណុចកើតហេតុបានបុកបង្គោលរបងស្លាកចរាចរណ៍ បណ្តាលស្លាប់ភ្លាមៗនៅកន្លែង នៅចំណុចស្ពានអូរតាគ្រៃ ភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ហាច ឆន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ករណីនេះ សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់