ព័ត៌មានជាតិ

សមត្ថកិច្ច បញ្ជូនខ្លួននគរបាលដែល វាយគេផ្អើលហ្វេសប៊ុក ទៅតុលាការ ចាត់ការតាមច្បាប់ ខណៈបក្ខពួក រត់យករួចខ្លួន!

ភ្នំពេញៈ កម្លាំងនគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន នគរបាលវ័យក្មេង ដែលវាយដំលើជនរងគ្រោះ ផ្អើលហ្វេសប៊ុក ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះ សុន ពិសាល កើតថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៩៣ មានឋានន្តរស័ក្កិព្រិន្ទបាល តួនាទី​ជា នាយរងផ្នែក​ នៃនាយកដ្ឋានព្រហ្ម​ទណ្ឌ​ បច្ចេកទេស​ វិទ្យាសាស្ត្រ​។​

សូមជម្រាបជូនថា ជនសង្ស័យខាងត្រូវបាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពី ថ្ងៃទី​ ២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ បន្ទាប់ពីរូបគេ និងបក្ខពួក បានប្រើហិង្សាលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី​ ២៤​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ផ្អើលបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ (មុខហាងស៊ុបចង្កាក់) ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

មតិយោបល់