ជាញឹកញាប់ ស្ត្រីតែងតែប្រឈមនឹងហានិភ័យនៃជំងឺមហារីក ដែលបង្កឡើងដោយសារតែការប្រែប្រួលកម្រិតអ័រម៉ូន នៅក្នុងរាងកាយ។ ក៏ប៉ុន្តែក្នុងចំណោមជំងឺមហារីក ទាំងអស់ដែលមានចំពោះមនុស្សស្រី គឺមានជំងឺមហារីក ៣ប្រភេទដែលពួកគេត្រូវមានការប្រុងប្រយ័ត្ន ព្រោះវាមានគ្រោះថ្នាក់ដល់ជីវិត។
ជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់ គឺជាជំងឺទូទៅបំផុតចំពោះស្ត្រី ហើយបើយោងតាមស្ថិតិបានបង្ហាញថា រាល់ឆ្នាំមានករណីថ្មីចំនួន ១១,០០០ករណី និងមានការស្លាប់ជា ៤,៥០០នាក់ ស្មើនឹង ២៥ភាគរយ នៃជំងឺមហារីកគ្រប់ប្រភេទចំពោះមនុស្សស្រី។
ជំងឺនេះ អាចកើតមានចំពោះមនុស្សស្រីគ្រប់វ័យរបៀបការទាំងអស់ ប៉ុន្តែភាគច្រើនកើតលើស្រីដែលមានអាយុលើស ៣០ឆ្នាំ។ កត្តាមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ចំពោះមនុស្សស្រីមានដូចជា៖
- ប្រវត្តិគ្រួសារមានជំងឺមហារីកសុដន់
- ការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយ
- ការឆាប់មានកូននៅវ័យក្មេងពេក ឬមិនមានកូន
- ទម្លាប់ជក់បារី និងផឹកស្រា
- លើសទម្ងន់ ឬធាត់ជ្រុល
បើយោងតាមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ស្ត្រីគ្រប់រូបគួរតែត្រួតពិនិត្យដុសន់ខ្លួនឯងជាប្រចាំ ប្រសិនបើមានករណីមិនស្រួល ប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។ ជាពិសេសស្ត្រីដែលមានអាយុលើស ៤០ឆ្នាំ គួរពិនិត្យសុដន់ដោយអ្នកឯកទេស។
ជំងឺមហារីកមាត់ស្បូន
ជំងឺមហារីកមាត់ស្បូន គឺជាជំងឺដ៏សាហាវបំផុតដែលត្រូវបានបង្កើតឡើងនៅក្នុងជាលិកាស្បូន។ ជំងឺនេះ ត្រូវបានគេចាត់ទុកជាជំងឺដ៏សាហាវបំផុតជាប់លំដាប់ថ្នាក់ទី៤ ក្នុងចំណោមជំងឺមហារីកទាំងអស់ ហើយក្នុងមួយឆ្នាំៗមានករណីថ្មីចំនួន ៥,០០០ករណី និងស្លាប់ ២,០០០នាក់។
វាត្រូវបានគេប៉ាន់ប្រមាណថា នៅឆ្នាំ ២០២០ ករណីនេះនឹងកើនឡើងប្រហែលជា ១៧,០០០ករណី។ បើយោងតាមអ្នកជំនាញបានបង្ហាញថា ជំងឺមហារីកមាត់ស្បូន អាចបង្កឡើងដោយសារតែកត្តាផ្សេងៗ រួមទាំងការឆ្លងមេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទតាមរន្ធគូថ។
លើសពីនេះ ជំងឺមហារីកក៏អាចកើតមានឡើងផងដែរ ចំពោះអ្នកដែលរស់នៅក្នុងជីវភាព និងសកម្មភាពមិនល្អ។
- ការរួមភេទជាមួយនឹងដៃគូច្រើន
- ស្ត្រីដែលផ្តល់កំណើតច្រើនដង (មានកូនញឹកពេក)
- ការប្រើប្រាស់ថ្នាំពន្យាកំណើតមិនបានត្រឹមត្រូវ
- ប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីកមាត់ស្បូន
វេជ្ជបណ្ឌិត បានផ្តល់អនុវសាសន៍ថា ស្ត្រីដែលរួមភេទញឹកញាប់ គួរតែធ្វើតេស្តជំងឺមហារីកមាត់ស្បូនជាប្រចាំ។ ជាពិសេស រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន អាចបង្ហាញតាមរយៈលំហូរឈាមតាមទ្វារមាស ការបញ្ចេញទឹករំអិលច្រើនខុសប្រក្រតី ឈឺពោះផ្នែកខាងក្រោម ស្រកទម្ងន់គ្មានមូលហេតុ…អ្នកជំងឺគួរទៅជួបគ្រូពេទ្យភ្លាមៗ។
មហារីកក្រពេញអូវែ
ជំងឺមហារីកក្រពេញអូវែ គឺជាជំងឺមហារីកទូទៅបំផុតជាប់លំដាប់ថ្នាក់ទី២ ក្នុងចំណោមជំងឺមហារីក ៥ប្រភេទដែលកើតចំពោះមនុស្សស្រី។
តាមស្ថិតិបានបង្ហាញថា រាល់ឆ្នាំមានមនុស្សប្រមាណជា ១២០០នាក់ មានជំងឺមហារីកក្រពេញអូវែ រកឃើញយឺតពេក ដែលនាំឲ្យមានអត្រានៃការស្លាប់ខ្ពស់ ហើយមានតែ ២០ភាគរយប៉ុណ្ណោះដែលគេរកឃើញរោគសញ្ញាដំបូង និងអាចព្យាបាលទាន់ពេល។
មនុស្សស្រីដែលយឺតពេលក្នុងការមានផ្ទៃពោះ ការឆាប់មករដូវ ការមានទំនាក់ទំនងជាមួយនឹងជំងឺមហារីកសុដន់ ឬមហារីកអូវែ… នឹងបង្កើនហានិភ័យនៃជំងឺនេះ។
អ្នកជំនាញបានផ្តល់ដំបូលន្មានដល់ស្ត្រីគ្រប់រូប ឲ្យយកចិត្តទុកដាក់បន្ថែមទៀត ទៅលើសុខភាពបន្តពូជ ជាពិសេសនៅពេលដែលសង្កេតឃើញរោគសញ្ញាមួយចំនួនដូចជាងក្រោម៖
- នោមទាស់ ឬនោមញឹកញាប់ខុសធម្មតា
- ឈឺចាប់ខ្នងផ្នែកខាងក្រោយ អស់កម្លាំង
- បាត់បង់ចំណង់អាហារ
- ឈឺចាប់អំឡុងពេលរួមភេទ
- ស្រកទម្ងន់លឿន ដោយគ្មានមូលហេតុ
លើសពីនេះទៅទៀត ស្ត្រីដែលឈានដល់វ័យបន្តពូជ អាចពិនិត្យមើលជំងឺមហារីកក្រពេញអូវែ ជាមួយនឹងអ៊ុត្រាសោន ដើម្បីរកមើលរោគសញ្ញាដំបូងនៃជំងឺនេះ៕
ដកស្រង់ពី៖ soha
មតិយោបល់