ព័ត៌មានជាតិ

រថយន្តធុនធំមួយគ្រឿងបើកបុកម៉ូតូស្លាប់និងរបួសធ្ងន់នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៦និង ១០ នាទី នៅលើផ្លូវជាតិលេខ ៤៤ (១៣៧.១៣៨) ត្រង់ចំណុចភូមិឈូកស ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM C125 (2014) ពណ៌ ខ្មៅពាក់ផ្លាកលេខ កណ្ដាល 1R.0717 បើកបរដោយឈ្មោះ វ៉ាង វឌ្ឍន: ភេទ ប្រុស អាយុ ១៧ ឆ្នាំ(ស្លាប់) ឌុបគ្នា ០១ នាក់ ឈ្មោះ ម៉ាក់ វិច្ឆ័យ ភេទ ប្រុស អាយុ ១៦ ឆ្នាំ (ស្លាប់) អ្នកទាំងពីររស់នៅភូមិត្រពាំងក្អែក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកទៅដល់ចំណុចខាងលើបានបើកវ៉ាជែងរថយន្ត០១ គ្រឿងដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ហើយបានជ្រុលទៅបុករថយន្ត ០១ គ្រឿងម៉ាក HYUNDAI ពណ៌ ស ផ្លាកលេខ កំពង់ស្ពឺ 3A.0878 អ្នកបើកបរមិនស្គាល់ឈ្មោះ (គេចខ្លួនបាត់) ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យរថយន្តបែកកង់មុខផ្នែកខាងឆ្វេង ហើយរថយន្តនោះបានរេចង្កូតទៅបុកម៉ូតូ ០១ គ្រឿងទៀត ម៉ាក SUZUKI LET ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 1HV.4706 បើកបរដោយឈ្មោះ ស៑ន ស្រីលា ភេទ ស្រី អាយុ ១៩ ឆ្នាំ (របួសធ្ងន់) ឌុបគ្នា ០២ នាក់: ១ ឈ្មោះ យ៑ន កុសលភេទ ស្រី អាយុ ១៨ ឆ្នាំ(របួសធ្ងន់) ២ឈ្មោះ ធី គីមហួ ភេទ ស្រី អាយុ ១៩ ឆ្នាំ(របួសធ្ងន់) អ្នកទាំងបី រស់នៅភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យគ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារដូចខាងក្រោម÷
–ស្លាប់មនុស្ស ០២ នាក់ ប្រុស(ភាគីខាងម៉ូតូ C 125 បានប្រគល់សពទាំងពីរជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី)
–របួសធ្ងន់មនុស្ស ០៣ នាក់ ស្រី (ភាគីម៉ូតូ LET ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកឧដុង្គដឹកយកទៅសង្គ្រោះ)
–ខូចខាតម៉ូតូ ០២ គ្រឿង ធ្ងន់ ០១ គ្រឿង និង ខូចខាតរថយន្ត ០១ គ្រឿងស្រាល
ចំពោះវត្ថុតាងទាំងបីគ្រឿងខាងលើ កំពុងរៀបចំចាត់ចែងដើម្បីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

 

 

មតិយោបល់