ភ្នំពេញៈ បុរសចំណាស់ម្នាក់ បានធ្វើសកម្មភាពចាប់រំលោភចៅស្រីចុងខ្លួនឯង ទើបតែអាយុ២ឆ្នាំ១០ខែ រហូតហូរឈាមមិនឈប់ ខណៈម្តាយក្មេងស្រីទៅធ្វើការរោងចក្រ បាត់កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លុះល្ងាចម៉ោងប្រហែល៥ល្ងាចពេលម្តាយចេញមកពីធ្វើការទើបបែកការ រហូតវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៨ ទើបទៅប្តឹងសមត្ថកិច្ចឃាត់ខ្លួនបុរសជាតា តែនោះតែម្តង។
ក្មេងស្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះអាយុ២ឆ្នាំ១០ខែ ។ ចំណែកជនសង្ស័យដែលត្រូវជាតាចុងនោះឈ្មោះជឹម ចយ ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្បែរគ្នា មានស្រុកកំណើតនៅភូមិខ្មង់ ឃុំអូរឬស្សី ស្រុកកំពង់ក្រឡាញ់ ខេត្តកំពង់ឆ្នាំង។
តាមការៀបរាប់របស់ម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២៥រូបគាត់បានចេញទៅធ្វើការរោងចក្រដោយយកកូនស្រីទៅផ្ញើរជាមួយតានិងយាយឲ្យជួយមើលដូចសព្វដង រួចចេញទៅធ្វើការបាត់។ លុះវេលាម៉ោង៥ល្ងាចពេលរូបគាត់ចេញពីធ្វើការវិញមកដល់បន្ទប់ឃើញកូនស្រីអង្គុយបត់ជើងដោយមានប្រលាក់ឈាមចេញពីប្រដាប់ភេទពេលនោះគាត់ក៏សួនាំកូនស្រីហើយបានរៀបរាប់ប្រាប់ដំណើររឿង។ លុះព្រឹកថ្ងៃទី២៦ ខែឆ្នាំដដែល ទើបនាំកូនទៅពិនិត្យនៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានបញ្ជាក់ថា ក្មេងស្រីត្រូវបានគេរំលោភដោយសារតែប្រដាប់ភេទតូចពេកទើបធ្វើឲ្យរយះហូរឈាមមិនឈប់បែបនេះ។
ក្រោយមកទើបនាំកូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២ដើម្បីសុំការអន្តរាគមន៍ ហើយក្រោយពីទទួលពាក្យបណ្តឹងម្តាយក្មេងរងគ្រោះ ទើបនគរបាលចុះទៅធ្វើការឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងសមកិច្ចសួនាំនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ដើម្បីករសាងសំណុំរឿង៕
មតិយោបល់