ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ជាន់ហ្គែជ្រុលចង្កូតបុកបង្គោលភ្លើង​ សមត្ថកិច្ចខណ្ឌចំការមនឃាត់រថយន្តទុក រង់ចាំការដោះស្រោយ

ភ្នំពេញៈ​ រថយន្តហាយឡែនឌ័រមួួយគ្រឿង ជ្រុលចង្កូតជាន់ហ្គែទៅបុកនឹងបង្គោលភ្លើង បង្កឲ្យរថយន្តបែកធុងទឹក​ រងការខូចខាតផ្នែកខាងមុខ​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ ៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៣១០​ សង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ​ រថយន្តខាងលើបានចតទុកចោលនៅលើចិញ្ចើមផ្លូវ​ ក្បែរបង្គោលភ្លើងខាងលើ ពេលនោះក៏មានបុរសម្នាក់​ មកបើករថយន្តក្នុងគោលបំណងធ្វើដំណើរចេញទៅក្រៅ​ ភ្លាមនោះ​មិនដឹងមូលហេតុអ្វីរថយន្តរបស់គាត់បានជាប់ហ្គែ​ ក៏ជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើងតែម្តង​ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសទេ​ គ្រាន់តែ​ រង្គើរបង្គោលភ្លើង។ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

រថយន្តខាងលើមានម៉ាកហាយឡែនឌ័រ​ ពណ៌ស​ ស្លាកលេខ​ភ្នំពេញ​ 2AM-1686​ បើកបរដោយបុរសម្នាក់ដែលមិនបញ្ជាក់អត្តសញ្ញាណ​។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុតែមិនបានវាស់វែងទេ រង់ចាំនគរបាលជំនាញនិងបុគ្គលិកអគ្គិសនីជាតិមកត្រួតពិនិត្យ​ ហើយបានធ្វើការសម្របសម្រួលគ្នា​ បញ្ចប់រឿង៕​

មតិយោបល់