ព័ត៌មានជាតិ

​ស្រ្តីជនជាតិចិនម្នាក់ តាំងខ្លួន​ជាព្រះ កាន់ដំបង​​ស្រែកឡូឡារនៅតាមទីសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញៈ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង​៩និង៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេស ចំនួនម្នាក់​ឈ្មោះ QIN ZI YUAN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន ពីកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ ករណីជននេះ កាន់ដំបងធំប្រវែងកន្លះម៉ែត្រ ស្រែកឡូឡារនៅតាមទីសាធារណៈ រំខានដល់ប្រជាពលរដ្ឋ គ្មានលិខិតឆ្លងដែនជាប់និងខ្លួន​។​

បន្ទាប់មកកម្លាំងការិយល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ តាមច្រកអន្តរជាតិព្រលានយន្តហោះភ្នំពេញ រយៈកាលស្នាក់នៅប្រទេសកម្ពុជាគ្មានការងារច្បាស់លាស់ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងមានសតិមិនប្រក្រតី (និយាយតាំងខ្លួនឯងជាព្រះ) ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕​

មតិយោបល់