ព័ត៌មានជាតិ

ឈប់រថយន្ត មិនដាក់សញ្ញាបង្ហាញ ត្រូវរថយន្ត១គ្រឿងទៀតមើលមិនឃើញបុកពេញទំហឹង របួសធ្ងន់ម្នាក់

កណ្តាល: កាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត២គ្រឿង បានបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ២៧-២៨ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះកើតឡើងរវាងរថយន្ត ម៉ាក HINO ពណ៌លឿង ប្រភេទបែន ពាក់ស្លាកលេខ ភ្នំពេញ 3A- 7061 បើកបរ ដោយឈ្មោះ លឹម សុខខេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត បើកពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកពីក្រោយរថយន្ត ម៉ាក HYUNDAI ពណ៌ស ប្រភេទសណ្តោង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1519 បើកបរស្របគ្នា ហើយអស់ប្រេងរលត់ម៉ាស៊ីនឈប់លើទ្រូងផ្លូវ ដោយគ្មានដាក់ភ្លើងសញ្ញា និងមិនបានដាក់អ្វីជាសញ្ញាបង្ហាញ ដល់អ្នកធ្វើដំណើរនោះទេ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសម: (ពេទ្យព្រះសង្ឃ)។

ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្តទាំង២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕​

មតិយោបល់