Post News Media ព័ត៌មានជាតិ មានទៀតហើយ! ពិ...

មានទៀតហើយ! ពិតជាសាហាវមែនប្ដីចាប់ប្រពន្ធនិងកូនបោកក្បាលនឹងឥដ្ឋការ៉ូ

កំពត: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម មានករណីហិង្សារវាងប្ដី​និងប្រពន្ធ កូន ប្ដីបានចាប់បោកប្រពន្ធ និងកូននឹងឥដ្ឋការ៉ូ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង ២នាក់ នៅម៉ោង ៧និង៣៥នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិដំណាក់ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត។

ជនសង្ស័យឈ្មោះ ម៉ៅ សុវណ្ណារ៉ា អាយុ ២៧ឆ្នាំ (ត្រូវជាប្តី) ប្រពន្ធឈ្មោះ ត្រៃ សារ៉ន ភេទស្រី អាយុ ២៤ឆ្នាំ កូនប្រុស អាយុ ១៨ខែ។

មូលហេតុ៖ មកពីជនសង្ស័យប្រើសារធាតុញៀនលើសកម្រិត ហើយជាមុខសញ្ញាទើបនឹងចេញពីគុកនៅខេត្តតាកែវ។ ខណ:ពេលនេះ សមត្ថកិច្ចកំពង់ស្វែងរកជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់៕