ព័ត៌មានជាតិ

មន្ត្រីយោធា​ម្នាក់ផឹកស្រវឹង វាយនារីជាគូដណ្ដឹង ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា​ បានប្រើហិង្សា វាយនារីជាគូដណ្ដឹង នៅតាមផ្លូវសាធារណៈ ខណៈកំពុងជិះម៉ូតូឌុបគ្នា​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរនោះ ​រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍​។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០៨ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចទល់មុខឱសថស្ថានតាំងងួនងួន តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនបង្កឈ្មោះ​ ចេង ប៊ុនលី ភេទប្រុស​ អាយុ២៨ឆ្នាំ​ មុខរបរ​ មន្ត្រីយោធា​ ជនជាតិខ្មែរ​ មានទីលំនៅភូមិកំពង់សំណាញ់​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​។ ចំណែកនារីរងគ្រោះឈ្មោះ​ សុទ្ធ​ ស្រីពៅ​ អាយុ២៧ឆ្នាំ ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ហើយភាគីបុរសជាមន្ត្រីយោធា បានធ្វើកិច្ចលើកិច្ចសន្យា ចាប់ពីថ្ងៃនេះតទៅ ឈប់ប្រើអំពើហិង្សាលើឈ្មោះ សុទ្ធ ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាគូដណ្ដឹង​ ទៅថ្ងៃមុខទៀតឡើយ​ បើមិនគោរពតាម រូបគេសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់៕

មតិយោបល់