ប្រធានក្រុម Real Madrid និងជាខ្សែការពារដ៍ឆ្នើម កីឡាករ Sergio Ramos បានចេញមុខសុំទោស Mohamed Salah នៅក្រោយចប់ការប្រកួត ដែល Real Madrid បានយកឈ្នះលើក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៣-១ ក្លាយជាជើងឯក Champion League ប្រចាំរដូវកាលនេះ។
បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា Sergio Ramos បាននិយាយសុំទោសទៅកាន់ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ចំពោះការធ្វើឲ្យរងរបួសមិនអាចបន្តការប្រកួតបានទៀតនោះ។ Ramos បានថ្លែងប្រាប់អ្នកសារពត៌មានថា៖ វាគឺជាកំហុសអចេទនាមួយ ដែលបានកើតឡើង ខ្ញុំគ្មានបំណងណាមួយចង់ឲ្យគាត់ ( Salah ) រងរបួសឡើយ។ ក៍ប៉ុន្តែ វាគឺជាការប្រកួតយើងមិនអាចដឹងមុនថា នឹងមានរឿងរ៉ាវអ្វីកើតឡើងឡើយ អ្វីៗគ្រប់យ៉ាង វាច្បាស់ជាកើតមាន ព្រោះថាកីឡាករទាំង២ក្រុមត្រូវការឈ្នះដូចគ្នា អ៊ីចឹងហើយ ការប៉ះទង្គិចមិនអាចអត់បានឡើយ។ ក្នុងនោះដែរ Sergio Ramos ក៍បានជូនពរ Salah កុំឲ្យមានបញ្ហាធ្ងន់ធ្ងរ ដែលរំខានដល់រូបគេ ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីខាងមុខនេះ ដោយរំពឹងថា Salah អាចជួយក្រុមជម្រើសជាតិរបស់គេ បាន។
គួរបញ្ជាក់ផងដែរថា Mohamed Salah ត្រូវបង្ខំចិត្តដើរចេញពីទីលានទាំងទឹកភ្នែក នៅនាទីទី៣១ ដោយសារបញ្ហារបួសស្មារមិនអាចបន្តការប្រកួតទៀតបាន ក្រោយពីមានការដួលប៉ះទង្គិចគ្នាជាមួយ Sergio Ramos ជាហេតុធ្វើឲ្យកីឡាករអេហ្ស៊ីបរូបនេះខកចិត្តយ៉ាងខ្លាំង ដោយមិនអាខបន្តជួយក្រុម Liverpool នាវគ្គផ្តាច់ព្រ័ត្រដ៍សំខាន់នេះ។




មតិយោបល់