ការសិក្សាថ្មីៗនេះបានរកឃើញថា ការលាងសម្អាតផ្លែឈើតាមវិធីធម្មតា មិនអាចជម្រះការប្រមូលផ្តុំនៃថ្នាំសម្លាប់សត្វល្អិតបាននោះទេ បើទោះបីជាអ្នកលាងរយៈយូរយ៉ាងណាក៏ដោយ។ ដូច្នេះហើយ អ្នកវិទ្យាសាស្ត្របានណែនាំពីវិធីសាស្ត្រម្យ៉ាង ដែលអាចលាងសម្អាតថ្នាំសម្លាប់សត្វល្អិតចេញពីសំបកផ្លែប៉ោមឲ្យអស់ទាំងស្រុងបាន។
របស់ដែលអ្នកត្រូវការជាចាំបាច់នោះគឺ ម្សៅសូដា ព្រោះការសិក្សារបស់អ្នកជំនា ញអាមេរិក បានចង្អុលបង្ហាញថា ក្នុងចំណោមវិធីសម្អាតថ្នាំសម្លាប់សត្វល្អិតនៅលើសំបកផ្លែឈើ គឺមានតែម្សៅសូដា ទេ ដែលមានប្រសិទ្ធភាពបំផុត។
នេះបើតាមលោក Zmescience មកពីក្រុមការងារនៃសាកលវិទ្យាល័យ Massachusetts សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកត្រូវយកម្សៅសូដា ១ភាគរយនៃចំនួនទឹក ដើម្បីលាងសម្អាតថ្នាំសម្លាប់សត្វល្អិតចេញពីសំបកផ្លែឈើ។
ក្រោយពីយកផ្លែប៉ោម ត្រាំក្នុងល្បាយនេះ ថ្នាំសម្លាប់សត្វល្អិតអាចរលាយចេញពីផ្លែឈើរហូតដល់ទៅ ៨០ភាគរយ។ ចំណែកឯ ២០ភាគរយទៀត មិនអាចលាងជម្រះស្អាតនោះទេ ព្រោះវាបានជ្រាបចូលទៅក្នុងសាច់ផ្លែឈើបាត់ទៅហើយ។
របៀបប្រើប្រាស់
អ្នកត្រូវចាក់ទឹកចំនួន ៥កែវទៅក្នុងចានដែកមួយ(ប្រហែលជា ១លីត្រកន្លះ) ហើយបន្ថែមម្សៅសូដា ៤ស្លាបព្រាកាហ្វេ។ ក្រោយពីកូរឲ្យរលាយ អ្នកអាចត្រាំផ្លែឈើ ៥ ទៅ ៧នាទី បន្ទាប់មកលាងជម្រះម្តងទៀតជាមួយនឹងទឹកស្អាត។
បន្ទាប់ពីត្រាំបន្លែ ឬផ្លែឈើ អ្នកត្រូវទុករយពេល ១៥នាទី ដើម្បីឲ្យស្ងួតទឹក សឹមយកមកទទួលទាន។
ក្នុងករណីដែលអ្នកចង់ញ៉ាំភ្លាមៗ មានតែវិធីចិតសំបកផ្លែប៉ោមចេញនោះទេ ទើបមានសុវត្ថិភាពចំពោះការទទួលទាន៕
ដកស្រង់ពី៖ soha
មតិយោបល់