បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា ពេលនេះជនសង្ស័យដែលបានសម្លាប់បុរសម្នាក់ នៅជិតមាត់ស្រះ មួយកន្លែងកាលពី៣ថ្ងៃមុន ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅវេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៨ ។
ជនសង្ស័យមានឈ្មោះ អ៉ិវ ប៊ុនម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។
គួររំលឹកថា មានករណីឃាតកម្មមួយបានកើតឡើង ដោយមានជនសង្ស័យម្នាក់ បានសម្លាប់បុរសម្នាក់ឈ្មោះ សុខ កង ភេទប្រុស អាយុ៥៦ឆ្នាំ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ចន្លោះពីម៉ោង១១យប់ ទៅម៉ោង១២យប់ ស្ថិតភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ចំណែកមូលហេតុ ឈ្លោះគ្នាតាមផ្លូវដោយជូនទៅផ្ទះ ៕
មតិយោបល់