Post News Media ព័ត៌មានជាតិ ក្មេងស្រីអាយុ...

ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ដើរកាត់ទឹកភ្លៀងត្រូវរន្ទះបាញ់ស្លាប់មួយរំពេច

ពោធិ៍សាត់: សមត្ថកិច្ចបានប្រាប់Post Newsថា កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ មានករណីរន្ទះបាញ់ ចំក្មេងស្រី អាយុ១៥ឆ្នាំម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច នៅភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះភន ឌីណា អាយុ១៥ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់ ខណ:ដើរកាត់ទឹកភ្លៀងនៅខាងក្រោយផ្ទះ ហើយពេលនេះសពកំពុងត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕