ព័ត៌មានជាតិ

ក្រោយសាកសួរ តុលាការ សម្រេចឃុំខ្លួន យោធា ង៧០ ដែលបាញ់បោះសេរី !

ភ្នំពេញៈ ក្រោយពីសាកសួរ ចប់សព្វគ្រប់ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ បាន សម្រេចចេញដីកា ឃុំខ្លួន យោធា ម្នាក់ នៃអង្គភាព ង៧០ ជាបណ្តោះអាសន្នហើយ នេះបើយោងតាមការឲ្យដឹងរបស់សមត្ថកិច្ច។

បើតាមសមត្ថកិច្ច ជនត្រូវចោទ ឈ្មោះ ធុន រាជ ភេទប្រុស មានឋានន្តរស័ក្តិ នាយចំណង់ នៃអង្គភាព ង៧០ ត្រូវបានលោកព្រះរាជអាជ្ញារង ខាំ សុផារី ចោទប្រកាន់ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ នៅគ្រាដែលរូបគេ ចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញនៅយប់ថ្ងៃទី​ ២២​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ បន្ទាប់ពីរូបគេបាន ធ្វើសកម្មភាព បាញ់បោះសេរី នៅនៅមុខក្លឹប​កម្សាន្ត Epic ស្ថិតក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការមន​ កាលពីយប់ថ្ងៃទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៨​៕

មតិយោបល់