ព័ត៌មានជាតិ

ជម្លោះក្នុងគ្រួសារឈានដល់អំពើឃាតកម្ម បុរសជាប្ដី អា​.កសម្លាប់ប្រពន្ធខ្លួនឯង

កំពង់ធំៈ កាលពីវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៨ មានករណីឃាតកម្មមួយ ដោយបុរសជាប្តី បានអា.កប្រពន្ធសម្លាប់ចោល ព្រោះតែមានជម្លោះក្នុងគ្រួសារ។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចទ្បូ ២០០៩ ក្រុមហ៊ុហ្គោស្វ័យសុន ខាងកើតភូមិថ្មសំលៀងចម្ងាយប្រហែល ៦០០ ម៉ែត្រ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ព្រំ សុខភី អាយុ ២៤ ឆ្នាំ (ស្លាប់) ចំណែកជនសង្ស័យជាប្ដីឈ្មោះ អាំ ភៀន អាយុ ២៦ ឆ្នាំ រស់នៅភូមិសែនសេរីមង្គល ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

តាមសមត្ថកិច្ច បានឲ្យដឹងថា កន្លងមកប្ដីប្រពន្ធខាងលើ ធ្លាប់បានឈ្លោះប្រកែក និង ប្រើហិង្សាដាក់គ្នាជាច្រើនលើកច្រើនសារ ហើយអាជា្ញធរក៏ធ្លាប់ដោះស្រាយញឹកញាប់ផងដែរ មុនពេលឈានករណីឃាតកម្មនេះ៕

មតិយោបល់