ព័ត៌មានជាតិ

ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ត្រូវមន្រ្តីជំនាញរកឃើញមានភាពមិនប្រក្រតី នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកុងកាំត្រូល បានឲ្យដឹងថា កាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៤ទីតាំង ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយទាំង ៤ផងដែរ។

លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ
– ស្ថានីយ/ដេប៉ូចំនួន ០១ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។

ដោយសារនេះជាការរកឃើញលើកទី ១មន្រ្តីជំនាញ បានឲ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់