ព័ត៌មានជាតិ

ទំនងស្រវឹងខ្លាំង បុរសម្នាក់បុកគេហើយ រួចបរថយន្តចូលផ្ទះដេកធ្វើប្រងើយ

ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ជ្រុលទៅបុករ៉ឺម៉កលក់ផ្លែឈើ ចតលក់តាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យស្ត្រីជាអ្នកលក់រងរបួសធ្ងន់ ផ្លែឈើខ្ទាតរាយប៉ាយពេញផ្លូវ រីឯរថយន្តបង្ក ម្ចាស់បើកចូលផ្ទះក្នុងបូរីពិភពថ្មីត្រពាំងថ្លឹង ទៅដេកធ្វើមិនដឹង។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០និង៣៥នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាខា សាលាបង្រៀនយានយន្ត សុខសាន្ត តាមបណ្តោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពណ័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-5696 ធ្វើដំណើរទិសដៅពីកើតទៅលិច។ មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុករ៉ឺម៉កលក់ផ្លែឈើមួយគ្រឿង ចតលក់តាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលអោយផ្លែឈើខ្ទាយរប៉ាត់រប៉ាយពេញផ្លូវ ចំណែករឺម៉កបត់ជាពីខូចខាតយ៉ាងដំណំ រីឯស្ត្រីជាអ្នកលក់ផ្លែឈើរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់មករថយន្តមិនបានឈប់ទទួលខុស ត្រូវនោះទេបានព្យាយាមបើក រត់ទាំងបែកកង់ខាងមុខផ្នែកខាងស្តាំ ចូលទៅក្នុងបូរីពិភពថ្មីត្រពាំង ផ្ទះលេខ២២ ផ្លូវ១០៤ ទុករថយន្តចោល រួចចូលទៅក្នុងផ្ទះដេកបាត់ដូចជាគ្មានរឿងអ្វីកើតឡើង។

ខណៈនោះក៏មា នប្រជាពលរដ្ឋឃើញហេតុការ បាននាំគ្នាដេញតាមមកដល់ផ្ទះអ្នកបើករថយន្តបង្ក រួចបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភា្លមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្ត និងរ៉ឺម៉កលក់ផ្លែឈើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមនិតិវិធី៕

មតិយោបល់