ព័ត៌មានជាតិ

រថយន្តស្លាកលេខថៃ បុកម៉ូតូអូសរទេះអេតចាយ ស្លាប់ស្ត្រីម្នាក់យ៉ាងរន្ធត់!

កោះកុង: កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បុកម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចភូមិស្ទឹងវែង សង្កាត់​ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ឡាំង ពូពេ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានបើកបររថយន្តម៉ាកតូយ៉ូតា វីហ្គូ ពាក់ស្លាកលេខថៃ 9972​ បើកបរបញ្ច្រាសទិសពីកើត មកលិចមកបុកនឹងម៉ូតូអូសរទេះអេតចាយចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ស្ត្រីវ័យ៥៤ឆ្នាំម្នាក់ យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅវត្តទេពនិមិត្ត និងនាំយករថយន្តរួមនឹងរទេះ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

//youtu.be/S7a34ciZPzQ

មតិយោបល់