យោងតាមការជូនដំណឹងអគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលាម៉ោង១២ និង២នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជាសូម ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី៤(GS៤-F៧) ដើម្បីឲ្យក្រុមការងារធ្វើការពិនិត្យប្រព័ន្ធរ៉ឺលេ ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ តាមបណ្តោយ ផ្លូវវេងស្រេង ភូមិព្រៃជិសាក់ ភូមិជ្រៃកោង ភូមិព្រៃល្វា ភូមិត្រពាំងថ្លឹង ភូមិថ្មគោល ភូមិព្រៃសណ្ដែក ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង២រសៀល៕
មតិយោបល់