កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ អគារវឌ្ឍនៈ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នេះគឺជាអគារ ដ៏ខ្ពស់មួយនៅកណ្ដាល ទីក្រុងភ្នំពេញ ដែលត្រូវបានដាក់រហ័សនាមថា «ចក្កវាឡប្លែក គេ» មានកម្ពស់៣៩ជាន់ ស្មើនឹងកម្ពស់សរុប ១៨៦ ម៉ែត្រ គឺជាអគារពាណិជ្ជកម្ម និងបណ្តុំសេវាកម្ម ចម្រុះជាច្រើន ដូច ជា ទីតាំងសម្រាប់ប្រើប្រាស់ធ្វើជាការិយាល័យ ធ្វើសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប ព្រមទាំងមាន ហាងលក់ទំនិញ ដែល មានម៉ាកល្បីៗ លំដាប់អន្តរជាតិ ទៀតផង។
អគារនេះមានតម្លៃជាង ១០០លាន ដុល្លារដែលបានបញ្ចប់ ការសាងសង់ ទាំងស្រុងកាល ពីឆ្នាំ២០១២ហើយបានបើកសម្ពោធលើកដំបូងគឺនៅល្ងាចថ្ងៃទី ២៦ ឧសភា ២០១៨ នេះ រួមគ្នាជាមួយការបើកឱ្យដំណើរការ សណ្ឋាគារលំដាប់ផ្កាយប្រាំ Rosewood នៅជាន់ទី៣៩ ផុតគេនៅក្នុងអគារនេះផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានមោទនភាពណាស់ដែលយើងមានអាគារខ្ពស់ៗបែបនេះ ហើយក៏ជាមោទនភាព មួយរបស់រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យក្រុមពាណិជ្ជករ ក៏ដូចជាអ្នកដែលមាន ទ្រព្យធនក្នុងប្រទេសកម្ពុជាអាចទិញឧទ្ធម្ភាគចក្រ សម្រាប់ធ្វើដំណើរពីព្រោះវាអាចបម្រើប្រយោជន៍ជាច្រើន ហើយសម្តេចតេជោជំរុញឲ្យមានការនាំចូលនូវឧទ្ធម្ភាគចក្រផងដែរ ម៉្យាវិញទៀតពេល ដែលរាជរដ្ឋាភិបាលត្រូវការដូចជាសម្រាប់ជួយសង្គ្រោះពេលមានទឹកជំនន់ដល់ប្រជាពលរដ្ឋបានផងដែរ៕
មតិយោបល់