ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្សារកណ្តាល ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលអធ្រាត្រ!..

​ភ្នំពេញ: មានករណីអគ្គិភ័យឆាបឆេះផ្សាកណ្តាល ដោយហេតុព័ត៌មានបឋមពីប្រជាពលរដ្ឋថាទុស្សេខ្សែភ្លើងបង្កឲ្យមានអគ្គិភ័យឆាបឆេះចេញពីក្នុងតូបវេលុយយីហោវេហាស៏ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៣ សង្កាត់ ផ្សាកណ្តាលទី១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហើយលឺសម្លេងទុស្សេខ្សែភ្លើងចេញពីក្នុងតូបវេលុយមួយកន្លែងយីហោវេហាស៏បង្កឲ្យមានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកហើយគាស់តូបដើម្បីហៅរថយន្តសង្គ្រោះនឹងពន្លត់អគ្គិភ័យមកដល់មួយគ្រឿងធ្វើការបាញ់ទប់ស្កាត់ទាន់ពេលវេលា។

រថយន្តសង្គ្រោះនិងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកចំនួន១១គ្រឿងប្រើប្រាស់អស់៧គ្រឿងបានរលត់១០០% ឆេះអស់ចំនួន៣តូប តូបទី១តូបលក់ ទូរស័ព្ទ តូបទី២ វេលុយ(ជាតូបដែរឆាបឆេះមុនគេ)តូបទី៣តូបលក់គ្រឿងអគ្គិសនីនឹងឆេះតូបជាងមាស៣តូបទៀត ។

ក្រោយពេលកើតហេតុអគ្គិភ័យបានរលត់១០០%នៅវេលាម៉ោង១និង៤០នាទី៕

មតិយោបល់