រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា មានតែយោធាស៊ីរីប៉ុណ្ណោះ ដែលគួរមានវត្តមាននៅតំបន់ក្បែរព្រំដែន ជាមួយអ៊ីស្រាអែល និងហ្ស៊កដានី ខណៈដែលពួកឧទ្ទាមនៅភាគខាងត្បូងស៊ីរី ត្រៀមរៀបចំការវាយលុកពីកងទ័ពរដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។
ក្នុងពេលថ្មីៗនេះ យន្តហោះរដ្ឋាភិបាលស៊ីរី បានទម្លាក់ខិត្តប័ណ្ណលើតំបន់ ដែលគ្រប់គ្រងដោយពួកឧទ្ទាមនៅទីក្រុង Dera ដោយព្រមានថា ឆាប់ៗខាងមុខ នឹងមានការវាយប្រហារមួយ ដែលបានជំរុញឲ្យពួកឧទ្ទាមទម្លាក់អាវុធរបស់ពួកគេ ហើយចុះចូលនឹងរដ្ឋាភិបាល។
ដោយទ្បែកខេត្តភាគខាងត្បូង ដែលភាគច្រើនត្រូវបានគ្រប់គ្រង ដោយក្រុមប្រឆាំងនៅជិតតំបន់ហ្គោទ្បានហាយរបស់ស៊ីរី ដែលបច្ចុប្បន្នកាន់កាប់ដោយអ៊ីរ៉ង់ កំពុងលេចឡើងនូវចំណុចក្តៅគគុកមួយ ជាមួយភាពទាល់ច្រករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលអាមេរិក បានព្រមានថា ខ្លួននឹងចាត់វិធានការ ដើម្បីការពារបទឈប់បាញ់នៅតំបន់នោះ ខណៈដែលអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងមិនអត់ធ្មត់ចំពោះវត្តមានយោធាអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ នៅស៊ីរី ដែលជាសម្ព័ន្ធមិត្តសំខាន់របស់ប្រធានាធិបតីលោក Bashar al-Assad និងរុស្ស៊ីនោះទេ៕
មតិយោបល់