កំពង់ស្ពឺៈ ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៣១-៣២ ត្រង់ចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1T-1356 អ្នកបើកបរឈ្មោះ លៀង គឹមហាង ភេទប្រុស អាយុ១៨ឆ្នាំ (របួសធ្ងន់) រស់នៅ ភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឌុបមនុស្សម្នាក់ ឈ្មោះ ប៉ាង នីត ភេទប្រុស អាយុ១៨ឆ្នាំ (របួសធ្ងន់) នៅភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើដំណេីរមកពីកើតទៅលិច មកដល់ចំណុចខាងលេីបានបុកជាមួយម៉ូតូ មួយគ្រឿងទៀតម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 1D-9942 អ្នកបើកបរ មិនស្គាល់ឈ្មោះ និងទីលំនៅ បានរត់គេចខ្លួនបាត់ (អ្នករត់ម៉ូតូឌុប) ឌុបមនុស្សចំនួន ២ នាក់ ទី១ឈ្មោះ សួង ថុន ភេទស្រី អាយុ២៤ឆ្នាំ (របួសធ្ងន់ ) រស់នៅភូមិខ្វិត ឃុំត្រពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី២ឈ្មោះ វន សុវណ្ណ ភេទស្រី អាយុ៣៧ឆ្នាំ (របួសស្រាល) នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា(ទិសបញ្ច្រាស) ហើយបានបត់ឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យមនុស្សរងរបួសចំនួន៤នាក់ ស្រី២នាក់ បានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យសម្ភពបែកចាន ។
ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕
មតិយោបល់