ព័ត៌មានជាតិ

ឆ្មក់បង្ក្រាបសត្វព្រៃដឹកតាមរថយន្តក្រុងរបស់ក្រុមហ៊ុន សីលាអង្គរខ្មែរ ចាប់បានចំនួនជាង ៤០០គីឡូ!

ភ្នំពេញៈ កម្លាំងមានសមត្ថកិច្ចចម្រុះមួយក្រុមដែលដឹកនាំដោយលោក អ៊ុន វណ្ណារិទ្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ធ្វើការបង្ក្រាបបទល្មើសសត្វព្រៃដែលដឹកតាមរថយន្តក្រុងមួយគ្រឿងរបស់ក្រុមហ៊ុន សីលាអង្គរខ្មែរ នៅលើវាលខ្សាច់បឹងកក់ និងយកមកធ្វើការត្រួតពិនិត្យដោយរកឃើញសត្វ ព្រៃ គ្រប់ប្រភេទរហូតទៅដល់ចំនួន ៤២១ គីឡូក្រាមឯណ្ណោះ។

ការបង្ហាញនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៨និង ៣០នាទីព្រឹក ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ នៅក្នុងស្នាក់ ការរបស់រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានបានប្រាប់ឲ្យដឹងថា ដោយឆ្លងកាត់តាមរយះការស្រាវជ្រាវរបស់កម្លាំងជំនាញរបស់មន្ត្រីរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ។បានធ្វើការចុះបង្ក្រាបបានរថយន្តក្រុងម៉ាកហ៊ីយន់ដាយ ព៌ណក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-9774 មួយគ្រឿង ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន សីលាអង្គរខ្មែរ ដោយមានការសង្ស័យថា ដែលមានលួចលាក់ដឹក សត្វព្រៃ កាលពីវេលាម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ នៅតាមដងផ្លូវនៅលើវាលខ្សាច់បឹងកក់ និង យកមកកាន់ស្នាក់ការរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញនេះ ដើម្បីធ្វើការត្រតពិត្យតែម្តង។

លោកនាយរងផ្នែកក៏បានប្រាប់ បន្តទៀតថា ក្រោយពីនាំយករថយន្តក្រុងដែលកម្លាំងរបស់លោកមានការសង្ស័យថា បានលួចលាក់ដឹកសត្វព្រៃខុសច្បាប់ មួយគ្រឿងខាងលើនេះយកមកដល់រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញរួចមក កម្លាំងរបស់លោកបានរកឃើញសត្វព្រៃចំនួន ១៧កេស ។ ក្នុងនោះប្រភេទសត្វព្រៃមានចំនួន ៦ប្រភេទដូចជា ទី១-សត្វត្រកួត ទី២-អន្សង ទី៣-កន្ទាយ ទី៤-អណ្តើក ទី៥-សត្វប្រវឹក និង ទី៦-សត្វពស់ (ពស់វែក ពស់សង់សឿ) ដែលមានទម្ងន់សរុបចំនួន ៤២១ គីឡូក្រាម ដែលឈ្មួញបានច្រកជាថង់ដាក់ក្នុងកេះលាក់នៅក្នុងឃ្លប់ខាងក្រោមរថយន្តលួចនាំចូលពីតាមបណ្តារខេត្តផ្សេងៗនោះ។ក្នុងការបង្ក្រាបបទល្មើសសត្វព្រៃដែលដឹកតាមរថយន្តក្រុងរបស់ក្រុមហ៊ុន «សីលាអង្គរខ្មែរ» ខាងលើនេះដែរកម្លាំងរបស់លោកមិនបាន ធ្វើការ ចាប់ឃាត់ខ្លួនមនុស្សណាម្នាក់ឡើយ ដោយបាននាំយករថយន្តតែរថយន្តមកកាន់រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ និង ដកហូតយកសត្វព្រៃទាំងនោះតែប៉ុណ្ណោះ។

ក្រោយពីកម្លាំងមានសមត្ថកិច្ចការបង្ក្រាបសត្វព្រៃបានសត្វព្រៃខុសច្បាប់ទាំង ៤២១គីឡូក្រាមខាងលើនេះ សត្វព្រៃទាំងនោះក៏បានធ្វើការប្រគល់ទៅឲ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីយកទៅធ្វើការលែងវិញ ហើយសត្វមួយចំនួន ដែលងាប់ៗក៏រង់ចាំបានយកទៅធ្វើការដុតបំផ្លាញចោល៕

មតិយោបល់