ព័ត៌មានជាតិ

រថយន្តកូរ៉េនិងរថយន្តស៊េរីទំនើបម៉ាកBMW ពាក់ស្លាកលេខភ្នំពេញ2BB-9868ពន្លះគ្នាខ្ទេចមុខទាំង២គ្រឿង!..

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក BMW មួយគ្រឿងជាមួយនិង រថយន្តកូរ៉េ មួយគ្រឿង ទៀតបណ្តាលឲ្យខ្ទេចមុខរងការខូចខាតយ៉ាងដំណំដូចគ្នា ខណ:ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាហើយទៅបុកពេញមួយទំហឹង និង សំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្បែរគល់ស្ពាននាគកោះពេជ្រ ផ្លូវសប៊ិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមនរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតមានរថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BB-9868មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តកូរ៉េម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2T-9094មួយគ្រឿងបើកបរក្នុងទិសដៅ ដោយបុរសម្នាក់មកបុកចំពីមុខពេញទំហឹងធ្វើឲ្យរថយន្តទាំងពីរគ្រឿងក្រពឹតខាង មុខរងការខូចខាតដូចគ្នាតែម្តង តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុកម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ ហើយក៏មានភាគីខាងរថយន្តកូរ៉េដឹកកុងម៉ាក ចេញមុខមកធ្វើការដោះស្រាយគ្នាជាមួយនិងភាគីខាងរថយន្តម៉ាក BMW ដោយភាគីខាងរថយន្តកូរ៉េយល់ព្រមសងសំណងចំនួន៥០០០ដុល្លារជាការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់