ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ!​ ចាប់ខ្លួនបាន ជនដៃដល់ដែលរំលោភ​សម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ ញាត់ទឹកពាង បានហើយ!

ភ្នំពេញៈ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា​ ឃាតក​រ ដែល​រំលោភ​សេពសន្ថវៈ​ រួច​សម្លាប់​ក្មេង​ស្រី​អាយុ​៤ឆ្នាំ​ ត្រូវបាននគរបាល និងប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធ​ចាប់ខ្លួនបានហើយ នៅ​វេលាម៉ោង​១និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៣០ ខែឧសភា​​ ឆ្នាំ២០១៨នេះ ។

បន្ទាប់ពីជនសង្ស័យខាងលើបាន​រំលោភ​សេពសន្ថវៈ​កុមារីរងគ្រោះឈ្មោះ ស្រីចិន អាយុ៤ឆ្នាំ​ ​រស់នៅជិតផ្ទះរបស់ខ្លួន ស្ថិតនៅភូមិក សង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ​ រួចសម្លាប់ចោល ដោយបានយកសពទៅទម្លាក់ក្នុងពាងទឹកលើផ្ទះជាប់កន្លែងកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ​២០១នេះ។

កុមារីរងគ្រោះឈ្មោះ ខា ស្រីចាន់ អាយុ៥ឆ្នាំ រស់នៅជាមួយឪពុកម្ដាយ ក្នុងភូមិកើតខាងហេតុខាងលើ ។ ចំណែកឯជនសង្ស័យឈ្មោះ យី អាយុ៣០ឆ្នាំជាង មុខរបរលក់ដំឡូងចៀន ស្នាក់នៅផ្ទះកើតហេតុខាងលើ​ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នា​ឡោមព័ទ្ធ​ចាប់ឃាត់ខ្លួនបានហើយ ដោយកំពុងត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលច្រាំងចំរះ ដើម្បីធ្វើការសាកសួរ​និងចាត់ការ​តាមនីតិវិធីច្បាប់​ ៕

https://www.youtube.com/watch?v=4qFadRDG3_w

មតិយោបល់