ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទឆបោក

ភ្នំពេញ: នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទី ប៉ុស្តិ៍នគរបាលក្រាំងធ្នង់ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ ២នាក់ តាមដីការលេខ១១២៦ដចន ចុះថ្ងៃទី២៨-០៨-២០២០ របស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៩-២០២០ ដែលមានជនសង្ស័យ០២នាក់ ៖ ១-ឈ្មោះ ធា សូត្រា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ។ ២-ឈ្មោះ អ៊ូ ម៉ាលាភ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវបេតុង បូរីមហាសែនសុខ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ឃាត់នៅចំណុចស្នាក់នៅខាងលើ)៕

មតិយោបល់