ព័ត៌មានជាតិ

I Music បើកសម្ពោធឧបករណ៍តន្ត្រី Yamaha

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ នៅ សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគីត្រា ក្រុមហ៊ុន IMusic ដែលជាក្រុមហ៊ុននាំចូល ផ្តាច់មុខឧបករណ៍តន្ត្រី Yamaha ពីប្រទេសជប៉ុនបានរៀបចំពិធីបើកសម្ពោធផលិតផលរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរ ជាតិយ៉ាងច្រើនកុះករ។

លោក សុខន បញ្ញារិទ្ធិ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន IMusic បានឱ្យដឹងថា Yamaha ជាឧបករណ៍តន្ត្រីដ៏ឈានមុខគេមួយ នៅលើ ពិភពលោក និងមានអាយុកាល ១២៣ ឆ្នាំ។

លោកបញ្ជាក់ថា ដោយសារមើលឃើញពីស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ទើបធ្វើឱ្យក្រុមហ៊ុនបានសម្រេច ចិត្តបោះទុនវិនិយោគ និងនាំចូលឧបករណ៍តន្ត្រីដ៏ ទំនើបដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់លើទីផ្សារក្នុងប្រទេសកម្ពុជា។

លោកបន្តទៀតថា កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលមួយក្នុងការអភិវឌ្ឍផ្នែកតន្ត្រី ដើម្បីអាចឈានទៅចូលរួមការប្រកួតប្រជែងទាំង នៅក្នុងតំបន់ និងនៅលើពិភពលោក។

លោកបញ្ជាក់ថា ឆ្នាំក្រោយនេះក្រុមហ៊ុនរបស់លោកនឹងមានគម្រោងបង្កើតស្ទូឌីយោ លំដាប់ថ្នាក់អន្តរជាតិ និងសាលាភ្លេង ដើម្បីជួយបណ្តុះ បណ្តាលក្មេងៗជំនាន់ក្រោយលើផ្នែក ដូរ្យតន្ត្រីឱ្យកាន់តែល្អប្រសើរ។

ដោយឡែក៏មានការចូលរួមពីតារាចម្រៀងដ៏ល្បីរបស់ប្រទេស គឺ លោក ព្រាប​ សុវត្ត និងកពា្ញា​​​ ឱក​ សុគន្ធកពា្ញាដែរ។ លោក បានឱ្យដឹងថា សប្បាយចិត្តណាស់ ដែលក្រុមហ៊ុនលក់ឧបករណ៍តន្ត្រីម៉ាក់ Yamaha លំដាប់ពិភពលោក បានអញ្ជើញមកចូលរួមជាភ្ញៀវកិត្តិយស​ និងច្រៀង ចម្រៀង​​។ នៅក្នុងពិធីបើកសម្ពោធឧបករណ៍ត្រន្តម៉ីកា់ Yamaha លោកបានលើកយកចម្រៀងបទ ៣ បទ មកច្រៀងកំដរក្នុងកម្មពិធីនេះដែរ។

តន្ត្រីករដ៏ល្បីមកពីជប៉ុននាង Yuuki Shimada ដែលបានអញ្ជើញមកចូលរួមការប្រគំតន្ត្រីជា លើកដំបូងក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា តន្ត្រីជាការកម្សាន្តសម្រាប់មនុស្សនៅជុំវិញពិភពលោក និងគ្មានព្រំដែននោះទេ។ នាងបញ្ជាក់ថា ការលេងតន្ត្រីបានល្អក៏មិនអាស្រ័យលើឧបករណ៍ទាំង ស្រុងនោះដែរ គឺត្រូវមានការគួបផ្សំនឹងទេពកោសល្យ និងការហ្វឹកហាត់នោះដែរទើបជាការប្រសើរ។

បច្ចុប្បន្នឧបករណ៍តន្ត្រីម៉ាក Yamahaមានលក់នៅគ្រប់បណ្តាប្រទេសទាំងអស់នៅ លើពិភពលោក និងមានទី តាំងផលិត ៤ ប្រទេសមាន ជប៉ុន ចិន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី៕ ដោយ ឈាមត្រជាក់

មតិយោបល់