ពោធិ៍សាត់ៈ បុរសម្នាក់ បានធ្វើអត្តឃាត ដោយយកខ្សែនីឡុង ពណ៌ខ្មៅ ចងជាប់ជាមួយនឹងដើមរាំង ចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅខាងជើងមណ្ឌលសុខភាព ឃុំកំពង់លួងចម្ងាយ ១០០ម៉ែត្រ ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ឌិន បូរិទ្ធ អាយុ៣១ឆ្នាំ ភេទប្រុស មានទីលំនៅបច្ចុប្បន្ន នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ នេសាទ ដោយមានប្រពន្ធឈ្មោះ សោម គីម អាយុ៣២ ឆ្នាំ មានកូនចំនួន៤នាក់ស្រី៣នាក់។
ចំណែក មូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីមានវិបត្តិផ្លូវចិត្ត នៅក្នុងគ្រួសារ ព្រោះរយៈកាលកន្លងមកប្រពន្ធ តែងតែមានការឈ្លោះប្រកែកគ្នាជាមួយប្តី ហើយឲ្យតែឈ្លោះគ្នាម្តងៗ ប្តីរបស់ខ្លួនតែងតែមានបំណង ចង់ធ្វើអត្តឃាតចងក សម្លាប់ខ្លួន៕
មតិយោបល់