ព័ត៌មានជាតិ

សូមជួយស៊ែរបន្ដផង! ដំណឹងស្វែងរកសាច់ញាតិសព ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: នៅវេលាម៉ោង ១២និង៥៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ចំណុចភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មានម៉ូតូ១គ្រឿងម៉ាក CBR ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2F-7800 អ្នកបើកបរភេទប្រុស មិនស្គាល់ឈ្មោះ និងទីលំនៅ បើកបរពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានប៉ះរថយន្ត ១គ្រឿងមិនស្គាល់ម៉ាក ពណ៌ និងស្លាកលេខ ក្រោយពេលកើតហេតុបើករត់គេចខ្លួនបាត់ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ ភេទប្រុស។

ក្រោយពេលកើតហេតុ សពត្រូវបានរថយន្ដរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដឹកយកទៅតម្កល់ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង ។

បញ្ជាក់៖ បើបងប្អូនប្រជាពលរដ្ឋ ឬសាច់ញាតិសពបានស្គាល់ ភិនភាគ ឬបានក្រុមគ្រួសារម្ចាស់ម៉ូតូខាងលើ សូមទំនាក់ទំនងមកលោកវរសេនីយ៍ត្រី ជុន ចន្ទដេត អធិការរងសណ្ដាប់ធ្នាប់ស្រុកសំរោងទង ទូរស័ព្ទលេខ៖ 010 22 98 38៕

មតិយោបល់