ភ្នំពេញៈ នៅវេលាម៉ោង ១១ និង ០៥នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្តសៀមរាប ដឹកនាំដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈលើកុមារ។
ជនបរទេសខាងលើឈ្មោះ GILBERT MICHAEL GREENWOOD ភេទប្រុស កើតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៥ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ488043160។
តាមសមត្ថកិច្ច បានឲ្យដឹងថា បទល្មើសនេះ បានប្រព្រឹត្តនៅសហរដ្ឋអាមេរិក ហើយការចាប់ខ្លួននេះ បានធ្វើទ្បើងតាមសំណើរផ្នែកភ្នាក់ងារសន្តិសុខការទូត (Deplomatic Security Services . DSS) សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញយកទៅអនុវត្តតាមនីតិវិធីច្បាប់ បន្តនៅអាមេរិក៕
មតិយោបល់