ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងអាមេរិក ចាប់ផ្ដើមជំនួបចរចា ដើម្បីរៀបចំកិច្ចប្រជុំកំពូលនុយក្លេអ៊ែរ

អាមេរិកៈ មន្ត្រីជំនិតដៃស្ដាំរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផមផេវ នៅទីក្រុងញូវយ៉ក ដើម្បីរៀបចំកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

ឧត្តមសេនីយ៍ គីម យ៉ុងឆុល បានធ្វើដំណើរហោះចេញពីទីក្រុងប៉េកាំង ទៅដល់អាមេរិក ​ដោយលោក​បានក្លាយជា​មន្ត្រី​ជាន់ខ្ពស់កូរ៉េខាងជើងមួយរូប​​ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក មិនធ្លាប់មាន​​ក្នុង​រយៈពេល​ជិត ២០​ឆ្នាំកន្លងមកនេះ។

​កិច្ចសន្ទនា​រវាង​ភាគី​ទាំង​២​ បានចាប់ផ្តើម​ជាមួយ​នឹងជំនួបអាហារ​ពេល​ល្ងាច​មួយ ​ដែល​បាន​ធ្វើឡើង​នៅ​អគារ​ផ្ទះល្វែង​មួយ ​ក្បែរ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​​សហប្រជាជាតិ​វេលា​ម៉ោង​៧​យប់ មុននឹងបន្ត​​កិច្ចពិភាក្សា​តទៅទៀត ដើម្បី​បញ្ចប់​ការរៀបចំ​ផែនការ​ សម្រាប់កិច្ច​ប្រជុំ​កំពូលនៅប្រទេសសឹង្ហបុរី ​នា​ថ្ងៃ​ទី ១២​ខែមិថុនាខាងមុខ៕

មតិយោបល់