ព័ត៌មានជាតិ

ស្តីបន្ទោសលែងបានហើយ!.. ខឹងឪពុកម្តាយស្តីបន្ទោស រត់ទៅចងកនៅលើដើមព្រីង!..

កំពង់ស្ពឺៈ កាលពីវេលាម៉ោង១២និង២០នាទីយប់ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន ដោយយកខ្សែជ័រ ពណ៌ខ្មៅ ចងជាប់នឹងដើមព្រីងកម្ពស់ ២.៥០ម៉ែត្រ នៅខាងត្បូងភូមិខាងលើចម្ងាយ១០០ម៉ែត្រ នៅភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ហឿន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
មូលហេតុ ខឹងឪពុកម្តាយស្តីបន្ទោស។
ចំពោះសាកសពជនរងគ្រោះខាងលើ ក្រុមគ្រួសារទទួលស្គាល់ថាពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន៕

មតិយោបល់