ព័ត៌មានជាតិ

ដាច់ចរន្តអគ្គិសនីពីAuto F3Aអនុស្ថានីយដោយសាររថយន្តបុកបង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)

ព្រះសីហនុៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨និង០១នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីAuto F3Aអនុស្ថានីយក្រុងព្រះសីហនុដោយសារមានរថយន្តកុងទ័រន័របុកបង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅភូមិ០១ ភូមិ០២ ភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីធ្វើការជួសជុល និងតភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អគ្គិសនីខេត្តព្រះសីហនុសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្តាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

 

មតិយោបល់