ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ឆ្នាំ២០១១-ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តន៍បន្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅសាលសន្និសីទចតុមុខភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នាទសវត្សរ៍ចុងក្រោយនេះ ទេសចរណ៍ត្រូវបានសាកលលោកចាត់ទុកជាវិស័យដែលមានភាពធន់នឹងវិបត្តិ (Resilient)។
ជាក់ស្ដែង ទោះមានសង្គ្រាមក្នុងប្រទេសមួយចំនួន វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលលោក ការគំរាមកំហែងដោយភារវកម្ម និងជំងឺរាតត្បាត ទេសចរណ៍ពិភពលោកនៅតែមានកំណើនលើសការរំពឹងទុក ដោយនៅឆ្នាំ២០១៣ មានចំនួន១០៨៨លាននាក់ ឆ្នាំ២០១៤ មានចំនួន ១១៣៤លាននាក់ និងឆ្នាំ២០១៥ មានចំនួន ១១៨៤លាននាក់ ស្ថិតក្នុងកំណើន ៤,៤%។ តាមការព្យាករណ៍ ឆ្នាំ២០១៦ នេះនឹងមានកំណើន ៤% ហើយនៅឆ្នាំ២០២០ និង ឆ្នាំ២០៣០ ទេសចរពិភពលោកនឹងកើនដល់១៦០០លាននាក់ និង១៨០០ លាននាក់។
យោងតាមអង្គការទេសចរណ៍ពិភពលោក (UNWTO) ត្រឹមឆ្នាំ២០១៥ វិស័យទេសចរណ៍បានបង្កើតការងារប្រមាណ ២៥០លាននាក់ ពោលក្នុងចំណោមការងារចំនួន១១ មានការងារ០១ ជាការងារក្នុងវិស័យទេសចរណ៍ និងបង្កើតចំណូលសរុបប្រមាណ ៧,៣ ទ្រីលានដុល្លារអាមេរិក ស្មើនឹង ១០ % នៃផលិតផលក្នុងស្រុកសរុប (GDP)។ ក្នុងពិភពលោក ចំណូលពីវិស័យទេសចរណ៍ ស្មើនឹង ៣០% នៃការនាំចេញផ្នែកសេវាកម្ម និង៧% នៃការនាំចេញសរុប ស្ថិតក្នុងលំដាប់លេខ៣ បន្ទាប់ពីការនាំចេញផលិតផលប្រេងឥន្ទនៈ និងផលិតផលគីមី។
ក្នុងបរិបទអាស៊ាន វិស័យទេសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំងផងដែរ។ នៅឆ្នាំ២០១៥ កន្លងទៅ ការមកដល់នៃទេសចរណ៍អន្តរជាតិក្នុងតំបន់ អាស៊ានមានចំនួន ១១១លាននាក់ កើនឡើង ៧,៣%។ ទេសចរណ៍ផ្ទៃក្នុងអាស៊ាន (Intra–ASEAN Travelers) មានចំនួន ៥១លាននាក់ កើនឡើង ៤%។ ទេសចរណ៍អាស៊ានបានបង្កើតការងារផ្ទាល់ប្រមាណ ១២លាននាក់ និងមិនផ្ទាល់ ប្រមាណ ៣០លាននាក់ និងបានបង្កើតចំណូលជូនជាតិប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប(GDP) ជាចក្ខុវិស័យ ឆ្នាំ២០២០ អាស៊ាននឹងទទួលបាន៕




មតិយោបល់