សារព័ត៌មានក្នុងស្រុកបារាំងមួយបានរាយការណ៍ថា រដ្ឋាភិបាលបារាំងកំពុងតែមានវិធានការដើម្បីកំណត់ឱភាពថវិកាឲ្យនៅត្រឹម ១,២ភាគរយនៃផលិតផលក្នុងស្រុក (GDP) នៅឆ្នាំ ២០១៧។
សារព័ត៌មានចេញផ្សាយប្រចាំថ្ងៃរបស់បារាំង Le Figaro បានដកស្រង់នូវរបាយការណ៍រដ្ឋាភិបាលបារាំងមួយផ្ញើទៅកាន់គណៈកម្មការអឺរ៉ុបថា តំបន់សេដ្ឋកិច្ចធំលំដាប់ទី២ បានកំណត់យកគម្លាតថវិកាត្រឹម ២,៨ភាគរយនៅក្នុងឆ្នាំ ២០១៥។
តាមពិតទៅរដ្ឋាភិបាលបារាំងមានគម្រោងឲ្យឱភាពថវិកាធ្លាក់នៅត្រឹមសូន្យក្នុងឆ្នាំ ២០១៧ ប៉ុន្តែដោយសារតែស្ថិរភាពសេដ្ឋកិច្ចមិនសូវល្អ ដូច្នេះហើយទើបកំណត់យកត្រឹម ១,២ភាគរយ។
“ជាការពិតណាស់ ចង់ធ្វើវាឲ្យសម្រេចបាន ១០០ភាគរយ ដើម្បីឱភាពថវិកានៅត្រឹមសូន្យ នាឆ្នាំ ២០១៧ ប៉ុន្តែតុល្យភាពនៃសេដ្ឋកិច្ចប្រែប្រួលមិនច្បាស់លាស់”។ នេះជាសម្ដីផ្លួវការមួយដែលសារព័ត៌មានខាងលើបានដកស្រង់ចេញពីរដ្ឋាភិបាល៕
មតិយោបល់