ព័ត៌មានជាតិ

រថយន្តម៉ាកហុងដាFIT ពន្លះក្បាលនាគចែកទ្រូងខ្ទេចបម្រុងស្ទូចរថយន្តចេញ សមត្ថកិច្ចមកឃាត់ សំឡុតទាំងសមត្ថកិច្ចទៀត!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាកហុងដា FIT មួយគ្រឿង បើកក្នុងល្បឿនលឿនពេក ក៏រេចង្កូតទៅបុកទ្រូងផ្លូវ ហើយបន្តទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកហុងដា FIT មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2E-1468 បើកទិសដៅពីជើងមកត្បូង សង្ស័យស្រវឹងបោះពួយយ៉ាងលឿនក៏រេចង្កូតមកបុកទ្រូងផ្លូវខ្ទាតចេញពីគ្នាអស់២កង់ ហើយមិនទាន់អស់ល្បឿនក៏បានមកបុកក្បាលនាគបន្ថែម២កង់ទៀត បណ្តាលឲ្យរងការខូចខាតទាំងអស់៤កង់។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំខាងក្រោយធ្លាក់កាង ហើយភ្លាមៗនោះខាងភាគីបង្កបានមកដល់កន្លែងកើតហេតុជាច្រើននាក់ រកហៅឡានស្ទូចមកស្ទូចយកទៅហើយ តែសមត្ថកិច្ចឃាត់ក៏សំឡុតសមត្ថកិច្ចទៀត ទាល់តែអ្នកសារព័ត៌មាននឹងសមត្ថកិច្ចខណ្ឌមកដល់ បានឃាត់រថយន្តនៅកន្លែងកើតហេតុ ហើយហេតុការណ៍នេះដែរ គឺមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់