ព័ត៌មានជាតិ

CR7 និង Bruno ស៊ុតមួយគ្រាប់ម្នាក់ជួយឲ្យ Man UTD ឡើងមកលេខ៤វិញ

បរទេស៖ ម្ចាស់ផ្ទះបិសាចក្រហម Man UTD យប់មិញនេះធ្វើបានយ៉ាងល្អយកឈ្នះក្រុមភ្ញៀវ Brighton ក្នុងលទ្ធផលដល់ទៅ២ទល់នឹង០ខណៈដែល Brighton ក៏មានអ្នកកាតក្រហមម្នាក់ផងដែរ។

ការប្រកួតនៅតង់ទី១មិនមានអ្នកណារកគ្រាប់បាល់បានឡើយហើយរហូតដល់តង់ទី២នាទីទី៥១ទើប CR7 អាចញាក់ជ្រែកខ្សែការពារ២នាក់ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យជួយឲ្យ Man UTD នាំមុខមួយគ្រាប់មុន។

ការប្រកួតអូសបន្លាយរហូតដល់នាទីទី៩០បូក៧ទៅហើយទើប Bruno អាចបន្ថែមមួយគ្រាប់ទៀតជួយឲ្យ Man UTD ទទួលបាន៣ពិន្ទុពេញដៃឡើងទៅកាន់លេខរៀងទី៤បណ្តោះអាសន្នក្នុងតារាងមាន៤៣ពិន្ទុតាមពីក្រោយតោខៀវ Chelsea មាន៤៧ពិន្ទុ៕

មតិយោបល់