ព័ត៌មានជាតិ

ប្រទះឃើញទារិកាម្នាក់ ដែលម្តាយអប្រិយចិត្តដាច់ ច្រកថង់យកមកបោះចោលលើគំនរសំរាម នៅជាប់របងអគ្គិសនីទួលសង្កែ!

ភ្នំពេញៈ បុរសម្នាក់ដើររើសអេតចាយ កាយថង់ក្នុងបំណងរកសំបកកំប៉ុង ក៏ស្រាប់តែឃើញទារិកាម្នាក់ស្រែកយំង៉ាៗ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅ ចំណុចមុខអគ្គិសនីទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមសម្តីបុរសម្នាក់ដែលជាអ្នកដើររើសអេតចាយបានប្រាប់សារព័ត៌មានPost Newsថា មុនដំបូងរូបគាត់កំពុងកកាយសំរាម ស្រាប់តែលឺសំឡេងយំង៉ាៗ គាត់ក៏លើកយកមកមើលក៏ឃើញទារិកា ដោយរុំសាររ៉ុង ពណ៌លឿងលាយក្បាច់ផ្ការ
ចម្រុះច្រកចូលក្នុងថង់ ទំនងទើបតែម្តាយយកមកផ្លុងចោលក្រោយពីកើតបានប៉ុន្មានម៉ោង ហើយរូបគាត់បានប្រាប់គេឯងក៏មានការភ្ញាកផ្អើលដល់ប្រជាពលរដ្ឋ ហើយក៏មានអ្នកតេទៅវិទ្យុABC។ហើយខាងវិទ្យុABCក៏ទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ។

ក្រោយមកបុរសរើសអេតចាយនិងបងម៉ូតូកង់បីបានយកទារិកានេះ ទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីពិនិត្យមើលសុខភាពហើយក៏ប្រគល់ឲ្យទៅវិទ្យុABCជាអ្នកមើលថែ៕

មតិយោបល់