ព័ត៌មានជាតិ

រថយន្តសណ្តោងធន់ធំ បើកបុកម៉ូតូសេ១២៥ របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបើកម៉ូតូវ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុករថយន្តសណ្តោងធន់ធំបើកច្រាស់ទិស។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-2537 ធ្វើដំណើរពីត្បូងទៅជើងល្បឿនលឿន ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ហើយជ្រុលទៅបុកជាមួយរថយន្តសណ្តោងសុីទែនដឹកសុីម៉ង់ត៍ ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6306 បើកបញ្រ្ចាសទិស បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ប្រញាប់ប្រញាល់ ដឹកយកទៅបាត់ ចំណែកឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់