ព្រះសីហនុៈ សមត្ថកិច្ចខេត្តព្រះសីហនុ អនុវត្តច្បាប់ចរាចរណ៍ តាមដងផ្លូវ ឃាត់មធ្យោបាយធ្វើដំណើរជិត១០០គ្រឿង ខណៈដែលដាក់គោលដៅចំនួន៥ទីតាំងផ្សេងគ្នា ក្នុងក្រុងព្រះសីហនុ។
ជាលទ្ធផល សមត្ថកិច្ចឃាត់បានចំនួន៩៦គ្រឿង ,រថយន្តចំនួន០៧គ្រឿង មានដូចជា ៖
១.អ្នកបើកបរម៉ូតូមិនពាក់មួកបានចំនួន ៧៩ គ្រឿងពិន័យទាំងអស់ ។
២.អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន ១០ គ្រឿង ពិន័យទាំងអស់ ។
៣.រថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន ០២គ្រឿង ពិន័យទាំងអស់ ។
៤.រថយន្តបើកភ្លើងពេលថ្ងៃបានចំនួន ០២គ្រឿង ពិន័យទាំងអស់ ។
៥.ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និង មានប័ណ្ណបើកបរមិនត្រឹមត្រូវបាន ចំនួន ០៣គ្រឿង ពិន័យចំនួន១គ្រឿង នៅសល់ចំនួន២គ្រឿង មិនទាន់ពិន័យ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕
មតិយោបល់