កោះកុងៈ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៦និង០០នាទី ករណីមនុស្សលង់ទឹកស្លាប់ម្នាក់។
ជនរងគ្រោះឈ្មោះ តេង ពឿន អាយុ ៥៥ឆ្នាំ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បុរសខាងលើបាន ទៅដាក់បង្កៃនិងមង (ក្នុងស្ថានភាពស្រវឹងស្រា)។ លុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២និងនាទី ប្រពន្ធនិងក្រុមគ្រួសារបានបាត់បុរសខាងលើ ក៏នាំគ្នាដើររកនិងចុះរាវរកក្នុងស្រះទឹកក៏បានឃើញបុរសឈ្មោះ តេង ពឿន បានស្លាប់នៅក្នុងទឹកបាតស្រះ។
តាមការសន្និដ្ឋាន របស់អាជ្ញាធរភូមិឃុំ និងប្រពន្ធរបស់សព និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងទឹក បុរសខាងលើពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សពបានប្រគល់ជូនបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់