ពោធិ៍សាត់ៈ រថយន្តក្រុង និងរថយន្តស៊ាំយ៉ុង ចំនួន២គ្រឿងបុកខឿនរង្វង់មូលឧកញ៉ា ឃ្លាំងមឿង ដែលសាងសង់មិនត្រូវបច្ចេកទេសគ្មានភ្លឺបំភ្លឺ គ្មានចំណាំងផ្លាត បណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ករណីនេះបង្កឡើងដោយរថយន្តស៊ាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AF-1093 បើកបរពីលិចមកកើត លុះដល់ចំណុចកើតហេតុ ក៏បានបុកឃឿនរង្វង់មូល បណ្តាលឲ្យបែកកកង់មុខ ខូចខាត ទៅមុខលែងរួចតែម្តង។ សំណាងល្អណាស់ ករណីនេះមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្នុងនោះក៏មានរថយន្តក្រុងមួយគ្រឿងទៀត បានមកបុកខឿនរង្វង់មូលឧកញ៉ា ឃ្លាំងមឿង ដែលសាងសង់មិនត្រូវបច្ចេកទេសគ្មានភ្លឺបំភ្លឺ គ្មានចំណាំងផ្លាត នេះផងដែរ បណ្តាលឲ្យរងការខូចខាតដូចគ្នា៕
មតិយោបល់