កំពង់ឆ្នាំង: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង៨ និង៣៥នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងរថយន្ត នៅមុខផ្សារពន្លៃ ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍។
តាមសមត្ថកិច្ច បានឲ្យដឹងថា ដោយសារម៉ូតូបើកល្បឿនលឿន ចំពេលមនុស្សដើរឆ្លងកាត់ផ្លូវ ទើបក៏រ៉េចង្កូតទៅបុករថយន្ត១គ្រឿងទៀត ពាក់ស្លាកលេខ ខេមរភូមិន្ទ 012-2095 ដែលបើកក្នុងល្បឿនយឺត៕
មតិយោបល់