ព័ត៌មានជាតិ

​ឃាតកម្មចាក់​សម្លាប់​ស្ត្រី​ម្នាក់ធ្លាយបំពង់.ក ជនដៃដល់នៅតែសំងំលាក់ខ្លួនយ៉ាងសុវត្ថិភាព ខណៈសមត្ថកិច្ច កំពុងស្រាវជ្រាវ

ព្រះ​វិហារៈ ​ករណី​ឃាតកម្ម ចាក់​សម្លាប់​ស្ត្រី​ម្នាក់ ចំ​បំពង់ក​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង ​បណ្ដាល​ឲ្យស្លាប់ភ្លាម​នៅ​នឹងកន្លែង សមត្ថកិច្ច ​កំពុងដុតដៃដុតជើង ដើម្បើធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​ ក្រោយ​ធ្វើ​សកម្មភាព​រួច ​បាន​គេចខ្លួនបាត់​។

ហេតុការណ៍នេះ ​បាន​កើតឡើង​នៅក្នុង​ដីចម្ការ​ចម្ងាយ​ពី​ភូមិ​ប្រហែល​៤​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​សែន​តេ​ជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហា​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ។

ស្ត្រី​រងគ្រោះ​ឈ្មោះ ហៀ​ប សុភាព អាយុ​៥១​ឆ្នាំ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវ​តាមចាប់ខ្លួន​ជនដៃដល់ យកមក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ ចំណែកសព ​ត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី៕​

មតិយោបល់