សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសមុននេះបន្តិចថា មកដល់ថ្ងៃទី១៩ ខែកក្កដានេះ កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចំនួន៦លាននាក់ហើយ ស្មើនឹង៦០ភាគរយនៃប្រជាជន១០លាននាក់ដែលត្រូវចាក់។ លេខរៀងទី៦លានបានទៅលើលោកស្រី ផេង សឿនអាយុ៦៧ឆ្នាំជាកសិកររស់នៅភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងយកជំនួយថវិកា១០លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រគល់ជូនដោយផ្ទាល់ នៅគេហដ្ឋានលោក នៅស្រុកចំការលើ ខេត្តកំពង់ចាម។
មតិយោបល់