ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបើកឆ្លងផ្លូវជាន់ហ្វ្រាំងមិនស៊ី បុករថយន្ត២គ្រឿងខូចខាតយ៉ាងដំណំ!

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយបើកឆ្លងផ្លូវជាន់ហ្វ្រាំងមិនស៊ីបុករថយន្ត២គ្រឿងខូចខាតយ៉ាងដំណំសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ចំណុចផ្លូវជាតិលេខ៦អា កែងផ្លូវបេតុង ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C 7831។ រថយន្តរងគ្រោះទី១ម៉ាកម៉ាស្តា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA 5849។ រថយន្តរងគ្រោះទី២ម៉ាកកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2B -1841ជារថយន្តរបស់សាលាបង្រៀនបើកបរដៃចំណាប់អ្នកបើករថយន្តទាំង៣គ្រឿងមិនត្រូវបានស្គាល់ឈ្មោះនោះទេហើយក៏មិនមានអ្នកណាម្នាក់រងរបួសនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត២គ្រឿងបើកមុខក្រោយគ្នាតាមបណ្តោយផ្លូវបេតុងពីលិចទៅកើតដោយរថយន្តកាមរីបើកមុខរថយន្តហ៊ីយ៉ាន់ដាយ បើកក្រោយខណៈមកដល់ចំណុចកើតហេតុខាងលើរថយន្តកាមរីបានឆ្លងផុតមុនស្របពេលនោះក៏មានរថយន្តរងគ្រោះម៉ាកម៉ាស្តាបើកក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវជាតិលេខ៦អា រថយន្តបង្កជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តម៉ាស្តាចំហៀងខាងស្តាំពេញទំហឹងរួចរថយន្តបង្កក៏ជ្រុលទៅរថយន្តកាមរីរបស់សាលាបង្រៀនបើកដៃចំណាប់ បណ្តាលឲ្យរងការខូចខាតទាំង២គ្រឿងយ៉ាងដំណំ ចំណែកអ្នកបើករថយន្តទាំង៣នាក់មិនរងរបួសនោះទេ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តទាំង៣គ្រឿងបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុដោយភាគីខាងរថយន្តបង្កចេញថ្លៃជួសជុលរថយន្តរងគ្រោះទាំង២គ្រឿដើម្បីបញ្ចប់រឿង៕

មតិយោបល់