ព័ត៌មានកីឡា

Zidane សម្រេចចែកផ្លូវជាមួយ Real Madrid

គ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane បានសម្រេចចិត្តចាកចេញពីក្រុម អធិរាជស Real Madrid ហើយ ក្រោយពីជួយឲ្យក្លិបមួយនេះ ឈ្នះពាន Champion League ជាលើកទី១៣ ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមយក្សអេស្ប៉ាញ​មួយនេះ។

បើតាមការចុះផ្សាយរបស់The Guadian បានឲ្យដឹងថា លោក Zinedine Zidane សម្រេចចែកផ្លូវជាមួយក្រុម Real Madrid ហើយ បើទោះបីជាលោក​ដឹកនាំក្លិបទទួលបានលទ្ធផលល្អក៍ដោយ។ ជាក់ស្តែងណាស់ ការចាកចេញនេះដែរ Zidane មិនមែនត្រូវបានលោក Florentino Prerez ប្រធានក្លិប Real Madrid បណ្តេញចេញឡើយ តែនេះគឺជាការសម្រចចិត្តរបស់លោកដោយខ្លួនឯងប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ក្រោមកាដឹកនាំរបស់លោក Zidane រយ:ពេល២ឆ្នាំ កន្លះ​កន្លងមកនេះ ក្រុម Real Madrid បានឈ្នះពានជាច្រើនដូចជា Champion League ៣លើក, FIFA Club World Cup ២លើក, UEFA Super Cup ២លើក, Laliga ១លើក និង Spanish Super Cup ចំនួន ១លើកផងដែរ។ តមរយ:សមទ្អិផលនេះដែរ បង្ហាញឲ្យឃើញថា Zidane គឺជាគ្រូបង្វឹកជោគជ័យ​មួយរូបនាពេលបច្ចុប្បន្ននេះ បើទោះបីជាពសនក្នុងស្រុកមិនសូវជោគជ័យក្តី តែចំពោះពានអឺរ៉ុប និងពិភពលោកវិញ គ្រូសញ្ជាតិបារាំងរូបនេះ បានធ្វើឲ្យ Real Madrid ក្លាយជាស្តេចត្រាញ់ដ៍ខ្លាំងក្លាមួយ។

ដូច្នេះហើយ ការចាកចេញរបស់លោក Zidane ពីក្រុម Real Madrid នឹងក្លាយ​ជារឿងខកចិត្តមួយសម្រាប់ក្រុមក្សអេស្ប៉ាញមួយនេះ ខណ:ការយកគ្រូថ្មីមកមិន​ប្រាកដថា ជោគជ័យដូចលោក Zidane ឡើយ។

មតិយោបល់